Fm9270ckc`s Uploads

  • សេវាសាធ%
    សេវាសាធ% សេវាសាធារណៈ ឃុំ-សង្កាត់
    fm9270ckc 00:59:39 443 1 Downloads 0 Comments
  • សិទ្ធិទ%
    សិទ្ធិទ% 08 08 012 សិទ្ធិទទួលបានព័ត៍មានអំពីគម្រោងអភិវឌ្ឍន៍មូយដ្ឋាន ដើម្បីលើកកម្ពស់គោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ សំដៅកែលម្អគុណភាព និងប្រសិទ្ធភាពនៃការ ផ្តល់សេវានានាដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ប្រកបទៅដោយ តម្លាភាព គណ-នេយ្យភាពនិងមានការចូលរួមពីប្រជាពលរដ្ឋនោះអាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយព័ត៌មានសំខាន់ៗទាក់ទងនឹង ការអភិវឌ្ឍន៍ភូមិឃុំ ។ការចែករំលែកពត៍មានជាមួយប្រជាពលរដ្ឋ ពីអាជ្ញាធរមូលដ្ឋាន ឃុំ/សង្កាត់ គឺជា កត្តាមួយដែលជម្រុញអោយការអនុវត្តគម្រោងអភិវឌ្ឍន៍ឃុំ/សង្កាត់ទទួលបានជោគជ័យ និងអាចបញ្ចៀសបាតុភាពផ្សេងៗជាយថាហេតុ។ តាមរបាយការណ៍ស្រាវជ្រាវរបស់គណកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅ ថ្នាក់ក្រោមជាតិ បានបង្ហាញថា ឃុំ/សង្កាត់ដែលក្រុមប្រឹក្សាបានអនុវត្តតាមបទដ្ឋានតម្លាភាព និងគណនេយ្យភាព បានច្រើន ជាង៥០%នោះ ការអភិវឌ្ឍ មានដំណើរទៅដោយរលូន។ ទោះបីជាយ៉ាងនេះក្តីការចែករំលែកព័ត៌មានដល់ប្រជាពលរដ្ឋទទួលបានជោគជ័យក៍អាស្រ័យទៅលើកំរិត វប្បធម៍ របស់ស្មៀន បទពិសោធន៍របស់មេឃុំ/ចៅសង្កាត់ និងទំហំថវិកានៅក្នុងផែនការរបស់ឃុំ/សង្កាត់ផងដែរ។
    fm9270ckc 00:50:08 817 1 Downloads 0 Comments
  • តួនាទីរ%
    តួនាទីរ% តួនាទីរបស់ប្រជាពលរដ្ឋក្នុងការចូលរួមកសាងផែនកាអភិវឌ្ឍន៍ឃុំ/សង្កាត់ ០១/០៨/២០១២ អភិបាលកិច្ចល្អទាំងនៅក្នុងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិក្នុងការកសាងផែនការអភិវឌ្ឍន៍ឃុំ/សង្កាត់ គឺជាលក្ខខ័ណដ៏ចាំបាច់ដែលមិនអាចខ្វះបាននៅក្នុងសង្គមប្រជាធិបតេយ្យ។ដើម្បីពង្រឹង អភិបាលកិច្ចល្អចាំបាច់ត្រូវមានការចូលរួមការចូលរួមពីសំណាក់ប្រជាពលរដ្ឋ។យន្តការនេះ អាចជួយឱ្យការឃ្លាំមើលនិងទប់ស្កាត់មន្ត្រីខិលខូចមួយចំនួន មិនឲ្យប្រព្រឹត្តអំពើពុករលួយ កាន់តែមានប្រសិទ្ធភាព។ មិនត្រឹមតែប៉ុណ្ណោះវាមានប្រសិទ្ធភាពយ៉ាងខ្លាំង ក្នុងការជម្រុញឲ្យមន្ត្រីក្រុមប្រឹក្សាពង្រឹងសមត្ថភាព ក្នុងការកសាងផែនការអភិវឌ្ឍឃុំ/សង្កាត់ ប្រកបដោយ គណនេយ្យភាព និងតម្លាភាព។ គេសង្កេតឃើញថា បើទោះបីជាប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិក្នុងការចូលរួមក៏ដោយ ក៏ប៉ុន្តែ ពួកគាត់មួយចំនួននៅតែមិនសូវខ្វល់ខ្វាយពីការងារ និងផែនការអភិវឌ្ឍនៅក្នុងតំបន់ ដែលគាត់រស់នៅដដែល។ នេះ ដោយសារពួកគាត់មិនទាន់បានជ្រួលជ្រាប ពីសារៈសំខាន់និងតួនាទីរបស់ខ្លួន ក្នុងការចូលរួមតាមដានរាល់ផែនកាអភិវឌ្ឍន៍ឃុំ/សង្កាត់ ដើម្បីឲ្យមានអភិបាលកិច្ចល្អ។ តើ ប្រជាពលរដ្ឋត្រូវ ទំនាក់ទំនងយ៉ាងណា ជាមួយក្រុមប្រឹក្សាឃុំ/សង្កាត់ នៅក្នុងការកសាងផែនកាអភិវឌ្ឍន៍ឃុំ/សង្កាត់? តើទង្វើនេះ ផ្តល់សារៈប្រយោជន៍ដល់ប្រជាពលរដ្ឋ និងសង្គមយ៉ាងណាខ្លះ?
    fm9270ckc 00:50:29 457 1 Downloads 0 Comments
  • តម្លាភា%
    តម្លាភា% 31-7-12 តម្លាភាពក្នុងការដេញថ្លៃគម្រោង បច្ចុប្បន្ននេះ រាល់គម្រោងអភិវឌ្ឍន៍មូលដ្ឋាននានា នៅទូទាំងខេត្តបាត់ដំបង ត្រូវបាន គណៈកម្មធិការអភិវឌ្ឍន៍ ខេត្តធ្វើការដាក់អោយក្រុមហ៊ុនឯកជននានាដែលមានជំនាញក្នុងវិស័យនីមួយៗដេញថ្លៃជាសាធារណៈដើម្បីបង្ហាញពីតម្លាភាពនិងគណនេយ្យភាព ។ គេកត់សំគាល់ឃើញថាការអនុវត្តគម្រោងខ្លះ ត្រូវបានទទួលការសរសើរពីអាជ្ញាធរ ពីប្រជាពលរដ្ឋ មូលដ្ឋាន រីឯការអនុវត្តគម្រោងខ្លះទៀតបែរជាទទួលនូវការរិះគន់ថា មិនមានគុណភាព មានការឃុបឃិតគ្នាហើយខ្លះ លើកឡើងថាការដេញថ្លៃគម្រោងអភិវឌ្ឍន៍នេះ ប្រព្រឹត្តទៅមិនប្រក្រតីទៀតផង។ ប្រសិនបើ ការដេញថ្លៃគម្រោងអភិវឌ្ឍន៍ មួយប្រព្រឹត្តទៅ មិនមានតម្លាភាពនោះ វាមិនត្រឹមតែធ្វើឱ្យ ប្រជាពលរដ្ឋអស់ជំនឿទុកចិត្តលើអាជ្ញាធរ ប៉ុណ្ណោះទេថែមទាំងធ្វើឱ្យខាត បង់នូវថវិកាជាតិ បណ្តាលអោយរាំងស្ទះដល់ការអភិវឌ្ឍន៍សង្គមទៀតផ។ តើលោកអ្នកយល់យ៉ាងណាដែរក្នុងរឿងនេះ? តើលោកអ្នកធ្លាប់បានចូលរួមក្និងកិច្ចប្រជុំជាមួយក្រុមប្រឹក្សាឃុំសង្កាត់ក្នុងការលើកគម្រោងអភិវឌ្ឍន៍ភូមិ ឃុំដែរឬទេ?តើការអនុវត្តគម្រោងអភិវឌ្ឍន៍ឃុំសង្កាត់លោកអ្នក មានការដេញថ្លៃដែរឬទេ?
    fm9270ckc 00:49:18 467 1 Downloads 0 Comments
  • ស្ថានភា%
    ស្ថានភា% ស្ថានភាពជម្ងឺ EV71 30 07 2012 លោក លោកស្រីអ្នកស្រីអ្នកនាងកញ្ញាជាទីមេត្រី ជំងឺចម្លែកម្យ៉ាង ដែលគ្រូពេទ្យហៅថា ជំងឺពងបែកនៅដៃជើង និងមាត់ បានបណ្ដាលឱ្យកុមារនៅប្រទេសកម្ពុជាស្លាប់ ចំនួន ៥២នាក់ ក្នុងចំណោមកុមារឈឺ ៥៩ នាក់ ដែលធ្លាក់ខ្លួនឈឺ ចាប់តាំងពីខែមេសា រហូតមកដល់ដើមខែកក្កដា ឆ្នាំ ២០១២។ បញ្ហានេះ កំពុងក្លាយជាកង្វល់ធំមួយក្នុងវិស័យសុខាភិបាលនៅកម្ពុជា។ជំងឺពងបែកនៅលើដៃជើង និងមាត់ ជាជំងឺម្យ៉ាង ដែលគ្រូពេទ្យហៅតាមរោគសញ្ញារបស់ជំងឺនេះស្ដែងឡើង ដោយមានពងបែក នៅលើដៃជើង និងមាត់នោះ។ តាមការសិក្សារបស់អ្នកជំនាញបានអោយដឹងថាមិនត្រឹមតែរាជធានីភ្នំពេញទេដែល កុមារជួបនិងបញ្ហានេះ។ នាពេលថ្នីៗនេះអត្តសញ្ញាណនៃEV71ត្រូវបានគេរកឃើញនៅតាម បណ្តាខេត្តមួយចំនួនទៀតផង។ដោយឡែកនៅលើទឹកដីខេត្តបាត់ដំបងក៍មានវត្តមាននៃ Entero virus71(EV71) ដ៍គួអោយព្រួយបារម្ភនេះដែរ ជាពិសេសគឺស្រុកមួយចំនួនដែលនៅជាប់ព្រំដែនដូចជា សំពៅ លូន ភ្នំព្រឹក និង កំរៀងជាដើម។ មាតាបិតា ឬអាណាព្យាបាលរបស់កុមារតូចៗមានការព្រួយ បារម្ភពីសវត្ថិភាព សុខភាពរបស់កូនចៅ។ទន្ទឹមនឹងការព្រួយបារម្ភនេះមានជឿនូវការឃោសនា នូវអាបីយ៍ជំនឿផ្សេងៗពីមាត់មួយទៅមាត់មួយពីការបន់ស្រន់ឬក៍ការផ្តល់អោយកុមារទទួល ទានចំណីនេះ ចំណីនោះដើម្បីបង្កាឬក៍ព្យាបាលជម្ងឺនេះ។កត្តានេះធ្វើអោយមានភាពចលាចល់ នៅក្នុងសង្គម ខាត់បង់ពេលវេលា ប្រាក់កាស និងធ្វើអោយស្ថានភាពជម្ងឺកាន់តែធ្ងនធ្ងរចំពោះ កុមារ។
    fm9270ckc 00:43:49 484 1 Downloads 0 Comments
  • 07 26 2012 តួនាទ
    07 26 2012 តួនាទ 07 26 2012 តួនាទីរបស់ស្ត្រីក្នុងក្រុមប្រឹក្សាស្រុក/ ក្រុង ប្រទេសកម្ពុជាក៏ដូចជាបណ្តាប្រទេសផ្សេងៗនៅលើសកលលោកគឺកំពុងតែធ្វើការដោយយកចិត្តទុកដាក់ដើម្បី បង្កើនការចូលរួមរបស់ស្រ្តីនៅគ្រប់ស្ថានភាព គ្រប់កាលៈទេសៈនៃការរស់នៅ។ រាជរដ្ឋាភិបាល និងអង្គការក្រៅរដ្ឋាភិបាលជាច្រើនបានបង្កើនការឧបត្ថម្ភ គាំទ្រ និងផ្តល់សេវាកម្មអប់រំចំពោះស្រ្តីនៅក្នុង សហគមន៏ ពិសេសការជម្រុញតួនាទីស្រ្តីក្នុងជួរដ្ឋាភិបាល រហូត ដល់ឃុំ/សង្កាត់ ស្រុក/ក្រុង ដើម្បីផ្តល់ ឱកាសដល់ស្រ្តីបញ្ចេញសមត្ថភាពរបស់ខ្លួ នក្នុងការចូល រួម អភិវឌ្ឍន៍ប្រទេសជាតិ ។ សមាមាត្រស្ដ្រីដែលជាប់ឆ្នោតជាសមាជិក រដ្ឋសភាបានកើនឡើងពី ៥,៨៣% ក្នុងឆ្នាំ ១៩៩៣ មក ២១,១៣% ក្នុងឆ្នាំ ២០០៨ សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់បានកើនឡើងពី ៩,៤៩% ក្នុងឆ្នាំ ២០០២ មក ១៥,១២% ក្នុងឆ្នាំ ២០០៧ សមាជិក ក្រុមប្រឹក្សា រាជធានី ខេត្ដ ក្រុង ស្រុក ខណ្ឌ មាន ១២,៣៦% ក្នុង ឆ្នាំ ២០០៩ ហើយបច្ចុប្បន្ន ស្ដ្រី ២៩,៣៨% ជាអ្នក ដឹកនាំថ្នាក់ភូមិ ស្ដ្រី ២៤ រូប ជាអភិបាលរង រាជធានី ខេត្ដ និង ១៩៧ រូបជាអភិបាលរងស្រុក-ខណ្ឌ ។ ការបង្កើនការចូលរួមរបស់ស្រ្តីនៅក្នុងការសំរេចចិត្តនៅគ្រប់លំដាប់ថ្នាក់នៃសង្គម គឺមានន័យថាយើងបានប្រើប្រាស់ធនធានដ៏មានតំលៃ ជាពិសេសសំរាប់ដំណើរការអភិវឌ្ឍលទិ្ធប្រជាធិបតេយ្យនៅ កម្ពុជាយើងព្រោះថាមានតែស្រ្តីទេដែលយល់សុខទុក្ខស្រ្តីដូចគ្នា ក៏ដូចជាស្រ្តីជាតំណាងដែលបញ្ជាក់ និងបង្ហាញពីតម្រូវការរបស់ស្ត្រីទាំងអស់ ។តើលោកអ្នកយល់យ៉ាងណាដែរ ក្នុងរឿងនេះ?តើស្ត្រីគួរចូលរួមក្នុងការបម្រើប្រជាពលរដ្ឋដែរឬទេ?
    fm9270ckc 00:58:45 656 2 Downloads 0 Comments
  • ការព្រូ%
    ការព្រូ% 25-07-2012ការព្រូយបារម្ភរបស់អ្នកដំណើរតាមយានយន្តដឹកជញ្ជូនជារៀងរាល់ថ្ងៃ ស្ទើរតែគ្រប់ទំព័រសារព័ត៌មានជាតិតែងតែមានអត្ថបទដែលទាក់ទងនិងបញ្ហាគ្រោះថ្នា្កក់ចរាចរណ៍។ករណីទាំងអស់នោះហើយដែលបង្កអោយមានការព្រួយបារម្ភដល់អ្នក ធ្វើដំណើរដទៃទៀត។ ពិតណាស់ក្នុងការធ្វើដំណើរពីកន្លែងមួយៗទៅកន្លែងមួយ អ្នកដំណើរតែងតែគិតអំពីពាក្យថាសុវត្ថិភាព។ ការធ្វើដំណើរ ប្រកបដោយសុវត្ថិភាពគឺអាស្រ័យលើកត្តាបីធំៗរួមមានកត្តាអ្នកបើកបរ យានយន្តនិងផ្លូវ។ យើងសង្កេតឃើញថារថយន្តដឹកជញ្ជូនមួយចំនួនបានផ្ទុកអ្នកដំណើរលើសចំនុះដែលអាចប្រឈមមុខនឹងគ្រោះថ្នាក់ខ្ពស់។ មួយវិញទៀតអ្វីដែលជាការព្រួយបារម្ភរបស់អ្នកធ្វើដំណើរនោះ គឺការធ្វេសប្រហែសរបស់អ្នកបញ្ជាយានយន្ត។ អ្នកបើកបររថយន្តមួយចំនួន ដែលមានក្រុមហ៊ុនធានារ៉ាបរង បានបើកក្នុងល្បឿនលឿន ចំណែក តាក់ស៊ី និងរថយន្តនីសាន់ស៊ីឈ្នួល ក៍បានបើកដូចព្យុះ ដែលគេនិយមហៅថារថយន្តផ្តាច់ព្រលឹង។ មិនដឹងថាប៉ូលិសចរាចរបានដឹងពីបញ្ហានេះដែឬយ៉ាងណា។ នេះគឺជាការក្តីកង្វើលរបស់អ្នកធ្វើដំណើរដែលពួកគេផ្ញើជោគវាស្នាទៅលើអ្នកបើបរ។
    fm9270ckc 00:56:17 584 1 Downloads 0 Comments
  • 07 24 2012  សេវាក
    07 24 2012 សេវាក 07 24 2012 សេវាការពារផ្នែកច្បាប់ដល់ប្រជាពលរដ្ឋ វាគ្មិន (លីកាដូ) បច្ចុប្បន្ននេះ ការប្រព្រឹត្តបទល្មើស ករណីទំនាស់ផ្សេងៗបានកើតមានស្ទើរតែរៀងរាល់ថ្ងៃ នៅក្នុងប្រទេសកម្ពុជា មិនថានៅតាម ទីក្រុង ឬជនបទ នោះទេ។ បញ្ហានេះ ទាំងរាជរដ្ឋាភិបាល ស្ថាប័នពាក់ព័ន្ធនិងអង្គការសង្គម ស៊ីវិល កំពុងយក ចិត្ត ទុកដាក់យ៉ាងខ្លាំងក្នុងការជួយរកយុត្តិធម៌ដល់ប្រជាពលរដ្ឋ។ ធម្មតាបទល្មើសតែងកើតឡើងពីជនបង្កបទល្មើស និង អ្នកទទួលរងគ្រោះ។តួយ៉ាងដូចជា ក្នុងករណីជាច្រើនមានជាអាទិ៍ ការបង្ករបួសស្នាម ការរំលោភសេពសន្ទវៈ ការរំលោភដីធ្លី ជាដើម។ ក្នុងរឿងនេះ ភាគីរងគ្រោះ តែងប្តឹងទៅសមត្ថកិច្ចគ្រប់ថ្នាក់ មុននឹងឈានដល់តុលាការ។ជាទូទៅក្រោយការសម្របសម្រួល អ្នកខ្លះគិតថាខ្លួនមិនទទួលបានភាពយុត្តិធម៌សមរម្យឡើយ ។ម៉្លោះហើយ បងប្អូនតែងស្វះស្វែងរកវិធីផ្សេងៗទៀត ដូចជា អង្គការមិនមែនរដ្ឋាភិបាលអង្គការសង្គមស៊ីវិលជាដើម ដើម្បី ផ្ដល់ នូវការប្រឹក្សា យោបល់ បង្កើតឲ្យ មានសេវាផ្នែកច្បាប់ ជួយដល់ជនដែលយល់ថាជា ជនរងគ្រោះ ។ នេះម៉្យាងមកពីពួកគាត់ នៅមិន ទាន់យល់ដឹងច្បាស់ពី សេវាជំនួយផ្នែកច្បាប់នៅ ឡើយ ។ម្យ៉ាង វិញទៀត ពួកគាត់ហាក់ដូចជា មិនទាន់មានទំនុកចិត្ត ទៅលើសេវាប្រឹក្សាផ្នែកច្បាប់ ដោយខ្លាច ត្រូវចំណាយថវិការច្រើន ក្នុងការទទួល បានសេវានេះ។ តើកត្តាអ្វីខ្លះដែលជម្រុញឲ្យប្រ/ព យល់ឃើញបែបនេះ? តើសេវាផ្នែកច្បាប់នៅកម្ពុជា អាចជួយបានទៅលើបញ្ហាអ្វីខ្លះ? យើងនឹងពិភាក្សាគ្នា លើប្រធានបទ សេវាការពារផ្នែកច្បាប់ដល់ប្រជាពលរដ្ឋ ជាមួយនឹងវាគ្និនជំនាញ នាពេល បន្តិចទៀតនេះ៕
    fm9270ckc 00:59:33 832 2 Downloads 0 Comments
  • 23-07-2012 ហានិភ
    23-07-2012 ហានិភ 23-07-2012 Intro ហានិភ័យចំពោះអាជីវកម្មហ្គាស់ កន្លងមកការផ្ទុកនិងទុកដាក់ហ្គាស់របស់អាជីវកម្មមួយចំនួន គ្មានបទដ្ឋានត្រឹមត្រូវ ឬពុំ មានច្បាប់អនុញ្ញាត វាជាកត្តាប្រឈមនិងហានិភ័យខ្ពស់បំផុត ចំពោះភយន្តរាយ ទាំង ឡាយ ដែលបានបំផ្លិចប៉ផ្លាញផ្ទះ សម្បែង ទ្រព្យសម្បត្តិយ៉ាងសន្ធឹកសន្ធាប់ក្នុង១ឆ្នាំៗ។ រាល់ការផ្ទុះឆេះ សុទ្ធតែបណ្ដាលឲ្យមានអគ្គិសភ័យកើតឡើង តែដោយកន្លែងខ្លះមានការ អន្តរាគមន៍បានទាន់ពេលវេលា ទើបមិនរាលដាលដល់ការខូចខាតទ្រព្យសម្បត្តិច្រើន។ ទាំងនេះ សុទ្ធតែបណ្ដាលមកពីការធ្វែសប្រហែសរបស់អ្នកលក់ និង អ្នកប្រើប្រាស់ ក៏ដូចជាស្ថាប័នពាក់ព័ន្ធ មួយចំនួន មានការ ឆកល្វែង មិនបានចុះត្រួតពិនិត្យ និង អប់រំអំពីរបៀបទុកដាក់ និង ប្រើប្រាស់ឲ្យ មានសុវត្ថិភាព។ តើក្នុងនាមលោកអ្នកជាធ្វើអាជីវកម្មហ្គាស់ មានក្ដីបារម្ភអ្វីខ្លះពីសុវត្ថិភាពផ្ទាល់ខ្លួន? តើ លោកអ្នកមានបច្ចេកទេសទុកដាក់ហ្គាស់ឲ្យបានត្រឹមត្រូវ និង មានសុវត្ថិភាពហើយ ឬនៅ? ដូច្នេះថ្ងៃនេះ កម្មវិធីពន្លឺមូលដ្ឋាន បានលើកយកប្រធានបទ ហានិភ័យចំពោះអាជីវកម្មហ្គាស់ មកធ្វើ ការពិភាក្សា!
    fm9270ckc 00:57:54 675 2 Downloads 0 Comments
  • land
    land 19-07-2012 Intro ហេតុអ្វីបានជាដីស្រែមួយចំនួនត្រូវបានចោលទំនេរ ឆ្នាំនេះ នៅខេត្តបាត់ដំបងបរិមាណទឹកភ្លៀងធ្លាក់ ហាក់មានតិចតួចណាស់ បើប្រៀប ធៀប ទៅនឹងឆ្នាំមុន។ ប្រការនេះធ្វើឲ្យប្រជាកសិករមួយចំនួនបានពន្យារពេលនូវការដាំដុះរបស់ពួកគាត់។ ស្របពេលដែលអ្នកខ្លះមានជំនឿថា ឆ្នាំរោងនឹងមានទឹកធំ។ហេតុនេះហើយ ទើបមាន ដីស្រែជាច្រើន ត្រូវបានទុកចោល។ជាងនេះទៀតបងប្អូនខ្លះបានធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសជិតខាងវិញ។ ការទុកដីឲ្យនៅទំនេរដូច្នេះមិនមែនជាអ្វីដែលកសិករចង់នោះទេ។ នៅពេលដីស្រែ ឬចំការ គ្មាន ការ ដាំដុះ ដោយសារមូលហេតុណាមួយនោះ ប្រជាកសិករភាគច្រើននឹងទទួល រងការប៉ះពាល់ដល់កម្រិតជីវភាពជាក់ជាមិនខាន។ ពេលនោះបញ្ហាជាច្រើននឹងត្រូវកើតមាន រួមមានទាំងការខក ខានការសិក្សារ បស់កូន អំពើហិង្សាក្នុងគ្រួសារ និង ចំណាកស្រុកជាដើម។ តើលោកអ្នកយល់យាំងណាដែរចំពោះ ការទុកដីឲ្យនៅទំនេរនេះ?បញ្ហានេះទាក់ទិននឹង ស្ថាប័នណា ខ្លះ?តើត្រុវធ្វើម៉េចដើម្បីកាត់បន្ថយ ការទុកដីឲ្យនៅទំនេរ?
    fm9270ckc 01:00:05 565 1 Downloads 0 Comments
  • show more
fm9270ckc
  • fm9270ckc
  • profile viewed 1604 times
  • message share profile
Who to Follow
X