Experience YourListen.com completely ad free for only $1.99 a month.

ការព្រូ%
00:00
00:00
Embed Code (recommended way)
Embed Code (Iframe alternative)
Please login or signup to use this feature.

25-07-2012ការព្រូយបារម្ភរបស់អ្នកដំណើរតាមយានយន្តដឹកជញ្ជូនជារៀងរាល់ថ្ងៃ ស្ទើរតែគ្រប់ទំព័រសារព័ត៌មានជាតិតែងតែមានអត្ថបទដែលទាក់ទងនិងបញ្ហាគ្រោះថ្នា្កក់ចរាចរណ៍។ករណីទាំងអស់នោះហើយដែលបង្កអោយមានការព្រួយបារម្ភដល់អ្នក ធ្វើដំណើរដទៃទៀត។
ពិតណាស់ក្នុងការធ្វើដំណើរពីកន្លែងមួយៗទៅកន្លែងមួយ អ្នកដំណើរតែងតែគិតអំពីពាក្យថាសុវត្ថិភាព។ ការធ្វើដំណើរ ប្រកបដោយសុវត្ថិភាពគឺអាស្រ័យលើកត្តាបីធំៗរួមមានកត្តាអ្នកបើកបរ យានយន្តនិងផ្លូវ។
យើងសង្កេតឃើញថារថយន្តដឹកជញ្ជូនមួយចំនួនបានផ្ទុកអ្នកដំណើរលើសចំនុះដែលអាចប្រឈមមុខនឹងគ្រោះថ្នាក់ខ្ពស់។
មួយវិញទៀតអ្វីដែលជាការព្រួយបារម្ភរបស់អ្នកធ្វើដំណើរនោះ គឺការធ្វេសប្រហែសរបស់អ្នកបញ្ជាយានយន្ត។ អ្នកបើកបររថយន្តមួយចំនួន ដែលមានក្រុមហ៊ុនធានារ៉ាបរង បានបើកក្នុងល្បឿនលឿន ចំណែក តាក់ស៊ី និងរថយន្តនីសាន់ស៊ីឈ្នួល ក៍បានបើកដូចព្យុះ ដែលគេនិយមហៅថារថយន្តផ្តាច់ព្រលឹង។
មិនដឹងថាប៉ូលិសចរាចរបានដឹងពីបញ្ហានេះដែឬយ៉ាងណា។ នេះគឺជាការក្តីកង្វើលរបស់អ្នកធ្វើដំណើរដែលពួកគេផ្ញើជោគវាស្នាទៅលើអ្នកបើបរ។

Licence : All Rights Reserved


X