ស្ថានភា%
00:00
00:00
Embed Code (recommended way)
Embed Code (Iframe alternative)
Please login or signup to use this feature.

ស្ថានភាពជម្ងឺ EV71 30 07 2012
លោក លោកស្រីអ្នកស្រីអ្នកនាងកញ្ញាជាទីមេត្រី
ជំងឺចម្លែកម្យ៉ាង ដែលគ្រូពេទ្យហៅថា ជំងឺពងបែកនៅដៃជើង និងមាត់ បានបណ្ដាលឱ្យកុមារនៅប្រទេសកម្ពុជាស្លាប់ ចំនួន ៥២នាក់ ក្នុងចំណោមកុមារឈឺ ៥៩ នាក់ ដែលធ្លាក់ខ្លួនឈឺ ចាប់តាំងពីខែមេសា រហូតមកដល់ដើមខែកក្កដា ឆ្នាំ ២០១២។
បញ្ហានេះ កំពុងក្លាយជាកង្វល់ធំមួយក្នុងវិស័យសុខាភិបាលនៅកម្ពុជា។ជំងឺពងបែកនៅលើដៃជើង និងមាត់ ជាជំងឺម្យ៉ាង ដែលគ្រូពេទ្យហៅតាមរោគសញ្ញារបស់ជំងឺនេះស្ដែងឡើង ដោយមានពងបែក នៅលើដៃជើង និងមាត់នោះ។
តាមការសិក្សារបស់អ្នកជំនាញបានអោយដឹងថាមិនត្រឹមតែរាជធានីភ្នំពេញទេដែល កុមារជួបនិងបញ្ហានេះ។ នាពេលថ្នីៗនេះអត្តសញ្ញាណនៃEV71ត្រូវបានគេរកឃើញនៅតាម បណ្តាខេត្តមួយចំនួនទៀតផង។ដោយឡែកនៅលើទឹកដីខេត្តបាត់ដំបងក៍មានវត្តមាននៃ Entero virus71(EV71) ដ៍គួអោយព្រួយបារម្ភនេះដែរ ជាពិសេសគឺស្រុកមួយចំនួនដែលនៅជាប់ព្រំដែនដូចជា សំពៅ លូន ភ្នំព្រឹក និង កំរៀងជាដើម។ មាតាបិតា ឬអាណាព្យាបាលរបស់កុមារតូចៗមានការព្រួយ បារម្ភពីសវត្ថិភាព សុខភាពរបស់កូនចៅ។ទន្ទឹមនឹងការព្រួយបារម្ភនេះមានជឿនូវការឃោសនា នូវអាបីយ៍ជំនឿផ្សេងៗពីមាត់មួយទៅមាត់មួយពីការបន់ស្រន់ឬក៍ការផ្តល់អោយកុមារទទួល ទានចំណីនេះ ចំណីនោះដើម្បីបង្កាឬក៍ព្យាបាលជម្ងឺនេះ។កត្តានេះធ្វើអោយមានភាពចលាចល់ នៅក្នុងសង្គម ខាត់បង់ពេលវេលា ប្រាក់កាស និងធ្វើអោយស្ថានភាពជម្ងឺកាន់តែធ្ងនធ្ងរចំពោះ កុមារ។

Licence : All Rights Reserved


X