តួនាទីរ%
00:00
00:00
Embed Code (recommended way)
Embed Code (Iframe alternative)
Please login or signup to use this feature.

តួនាទីរបស់ប្រជាពលរដ្ឋក្នុងការចូលរួមកសាងផែនកាអភិវឌ្ឍន៍ឃុំ/សង្កាត់
០១/០៨/២០១២
អភិបាលកិច្ចល្អទាំងនៅក្នុងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិក្នុងការកសាងផែនការអភិវឌ្ឍន៍ឃុំ/សង្កាត់ គឺជាលក្ខខ័ណដ៏ចាំបាច់ដែលមិនអាចខ្វះបាននៅក្នុងសង្គមប្រជាធិបតេយ្យ។ដើម្បីពង្រឹង
អភិបាលកិច្ចល្អចាំបាច់ត្រូវមានការចូលរួមការចូលរួមពីសំណាក់ប្រជាពលរដ្ឋ។យន្តការនេះ អាចជួយឱ្យការឃ្លាំមើលនិងទប់ស្កាត់មន្ត្រីខិលខូចមួយចំនួន មិនឲ្យប្រព្រឹត្តអំពើពុករលួយ កាន់តែមានប្រសិទ្ធភាព។ មិនត្រឹមតែប៉ុណ្ណោះវាមានប្រសិទ្ធភាពយ៉ាងខ្លាំង ក្នុងការជម្រុញឲ្យមន្ត្រីក្រុមប្រឹក្សាពង្រឹងសមត្ថភាព ក្នុងការកសាងផែនការអភិវឌ្ឍឃុំ/សង្កាត់ ប្រកបដោយ គណនេយ្យភាព និងតម្លាភាព។
គេសង្កេតឃើញថា បើទោះបីជាប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិក្នុងការចូលរួមក៏ដោយ ក៏ប៉ុន្តែ ពួកគាត់មួយចំនួននៅតែមិនសូវខ្វល់ខ្វាយពីការងារ និងផែនការអភិវឌ្ឍនៅក្នុងតំបន់ ដែលគាត់រស់នៅដដែល។ នេះ ដោយសារពួកគាត់មិនទាន់បានជ្រួលជ្រាប ពីសារៈសំខាន់និងតួនាទីរបស់ខ្លួន ក្នុងការចូលរួមតាមដានរាល់ផែនកាអភិវឌ្ឍន៍ឃុំ/សង្កាត់ ដើម្បីឲ្យមានអភិបាលកិច្ចល្អ។
តើ ប្រជាពលរដ្ឋត្រូវ ទំនាក់ទំនងយ៉ាងណា ជាមួយក្រុមប្រឹក្សាឃុំ/សង្កាត់ នៅក្នុងការកសាងផែនកាអភិវឌ្ឍន៍ឃុំ/សង្កាត់? តើទង្វើនេះ ផ្តល់សារៈប្រយោជន៍ដល់ប្រជាពលរដ្ឋ និងសង្គមយ៉ាងណាខ្លះ?

Licence : All Rights Reserved


X