ការផ្តល%
00:00
00:00
Embed Code (recommended way)
Embed Code (Iframe alternative)
Please login or signup to use this feature.

Wednesday, July 18, 2012
ការផ្តល់ដីសម្បទានសង្គមកិច្ច
ការផ្តល់ដីសម្បទានសង្គមកិច្ចគឺគោលនយោបាយដែលរដ្ឋាភិបាលបែងចែកដីធ្លីជូនដល់ប្រជាពលរដ្ឋក្រីក្រ
ជួបប្រទះការលំបាកឬក៍ទទួលរងនូវផលប៉ះពាល់ពីគំរោងអភិវឌ្ឍន៍ផ្សេងៗ។ជាក់ស្តែងកន្លងទៅនេះនៅក្នុងខេត្តបាត់ដំបងក៍មានការផ្ដួចផ្ដើមនូវទីតាំងដីសម្រាប់សម្បទានដីសង្គមកិច្ចចំនួន៦ ទីតាំងស្មើនឹងផ្ទៃដីចំនួន ២៣៩១០ហិតាជូនរាជរដ្ឋាភិបាលដែលដីទាំងនោះស្ថិតនៅក្នុងស្រុកមួយចំនួនដូចជា នៅតំ បន់បឹងប្រាំឃុំអំពិលប្រាំដើម ស្រុកបវេល នៅតំបន់គ្រោងអភិវឌ្ឍន៍ស្រុកភ្នំព្រឹក នៅតំបន់ព្រៃព្រាលស្រុកបាណន់ នៅតំបន់ឃុំត្រែង ស្រុករតនៈមណ្ឌល នៅតំបន់ចំណុចអណ្ដូងកន្ទួតអក្សរតេ (T) ស្រុកគាស់ក្រឡ នៅតំបន់ឆ្នាល់មាន់ស្រុកគាសក្រឡ និងស្រុកសំឡូតជាដើម។
ទោះបីជារដ្ឋាភិបាលខិតខំ បែងចែកដីធ្លីឱ្យបានត្រឹមត្រូវយ៉ាងនេះក្តី ក៏គេនៅតែ សង្កេតឃើញថាការបែងចែក
ដីធ្លីនេះហាក់បីដូចជាមិនទាន់ចំទិសដៅសំរាប់ប្រជាពលក្រីក្រដែល ចង់បានដីសំរាប់ធ្វើកសិកម្ម សង់លំនៅឋាន។ រីឯប្រជាពលរដ្ឋមួយចំនួនក្រោយពីទទួលបានដីសម្បទានសង្គមកិច្ច ហើយបែរជាធ្វើចំណាកស្រុកទៅលក់កំលាំងពលកម្មនៅក្រៅប្រទេសហើយទុកដីចោលអោយទំនេរ។មួយវិញទៀតដីសម្បទានសង្គមកិច្ចខ្លះ តំបន់ដាច់ស្រយាលមិនមានហេដ្ឋារចនាសម្ព័ន គ្រាប់គ្រាន់ដូចជាផ្លូវថ្នល់ទីផ្សាសាលារៀន និងមណ្ឌល សុខភាពជាដើមដែលលំបាកដល់ការទៅមកធ្វើអាជីវកម្ម។
ចំពោះបញ្ហានេះ តើលោកអ្នកយល់យ៉ាងណាដែរ?តើធ្វើម៉េចដើម្បីឱ្យករផ្តល់ដីសម្បទានសង្គមកិច្ចមានប្រសិទ្ធិ
ភាព?
កម្រងសំណួរ
១.តើប្រជាពលរដ្ឋបែបណាដែរ ដែលជាអាទិភាពក្នុងការទទួលបានដីសម្បទានសង្គមកិច្ច?
២.តើពួកគាត់អាចទទួលបានសិទ្ធិស្របច្បាប់កាន់កាប់ភ្លាមៗទេក្រោពីទទួលបានដីសម្បទាន?
៣.ទីតាំងដែលរដ្ឋផ្តល់ដីសម្បទានភាគច្រើនជាទីតាំងដែលមានជម្លោះដីធ្លី តើរដ្ឋមានយន្តការយ៉ាងណាក្នុងការធានានិរន្តរភាពដល់ប្រជាពលរដ្ឋដែលទទួលបានដីសម្បទានសង្គមកិច្ច?
៤.តើមានការរៀបចំយ៉ាងដូចម្តេចដែរមុននឹងផ្តល់ដីសម្បទានដល់ប្រជាជន?(ឧទាហរណ៍ថាតំបន់នោះជាតំបន់មានមីន)
៥.តើដីសម្បទានសង្គមកិច្ចចែកចេញជាប៉ុន្មានប្រភេទដែរ?
៦.តើមានវិវាទដែរឬទេចំពោះការបែងចែកដីធ្លីនេះ?
៧.ចុះបើប្រជាពលរដ្ឋរស់នៅតំបន់នោះបានតើរដ្ឋត្រូវធ្វើដូចម្តេច?
៨.តើមានការដាក់ទោសទាន់ដែរឬទេចំពោះអ្នកបែងចែកដីធ្លីមិនមានតម្លាភាព?
៩ក្នុងករណីដែលម្ចាស់ដីសម្បទានសេដ្ឋកិច្ចបោះបង់ដីដីសម្បទានសង្គមកិច្ចនោះតើរដ្ឋរឹបអូយកវិញដែរឬទេ?

Licence : All Rights Reserved


X